មុខសញ្ញាឆក់ម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌចំការមនធ្វើការបង្រ្កាប

ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវបង្ក្រាបបានមុខសញ្ញាឆក់ម្នាក់។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១៨៖០០នាទី កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បានសម្រេច កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខហាង ហួងសាន តាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ពេលនោះកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនសង្ស័យម្នាក់ឈ្មោះ លឹម សុខគា ហៅ លី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវមាត់ទន្លេ ភូមិដើមគរ សង្កាត់ជ្រាយចង្វារ ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕