រដ្ឋាភិបាលច្រានចោលចំពោះការប្រឌិតព័ត៌មានថា ចិនគាបសង្កត់កម្ពុជាដើម្បីទទួលបានទិន្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិតព័ត៌មានថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ ស្កាត់កូវីដ-១៩ ព្រមទាំងបំផ្លើសថា រាជរដ្ឋាភិបាល ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ។

ការចេញមុខច្រានចោលរបស់កម្ពុជាបានធ្វើឡើងបន្ទាប់កាលពីពេលថ្មីៗនេះ សារព័ត៌មានអេស៊ាថាមស៍ (Asia Times) នៅទីក្រុងហុងកុង បានផ្សព្វផ្សាយព័ត៌មានបំផ្លើសអំពីប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ក្រោមចំណងជើងថា «ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ (China squeezes Cambodia for its Covid data) ដោយលើកឡើងថា រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធនេះដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ និងបានប្រឌិតថា ឯកអគ្គរដ្ឋទូតចិន បានជួបមន្ដ្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋតាមរយ:ប្រព័ន្ធ QR Code ថ្មីនេះ។

យោងតាមសេចក្ដីបំភ្លឺរបស់ ក្រសួងប្រៃស ណីយ៍ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងប្រៃស ណីយ៍ និងក្រសួងសុខាភិបាល សូមច្រាន ចោលទាំងស្រុងនូវការប្រឌិត និងបំផ្លើសព័ត៌មានមិនពិតនេះ ដែលបំពុលសង្គម និងមតិសាធារណ: ព្រមទាំងញុះញង់ក្នុងគោល បំណងរារាំង ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕