រថយន្តសាំងយ៉ុងមួយគ្រឿង រងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍ឆ្លងប្រពន្ធ័ភ្លើង

ខេត្ត​មណ្ឌលគីរី​៖ ថ្ងៃទី ១៣ ខែ មិថុនា នៅឆ្នាំ២០២១ វេលាម៉ោង​ ១៣:០០​ នាទីរសៀល​ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៥២-៥៣លើផ្លូវជាតិលេខ៧៦Aស្ថិតនៅក្នង​ ភូមិពូហ្យាម​ ឃុំសែនមនោរម្យ​ ស្រុក​អូររាំង​ មានករណីឧប្បត្តិវហេតុដោយរថយន្តម៉ាក្សសាំងយ៉ុងពណ៍សំបកឪឡឹកពាក់ស្លាកលេខកំពង់ស្ពឺ2B 7280បើកបរពីលិចទៅកើតបានឆ្លងប្រពន្ធ័ភ្លើងបណ្ដាលឲ្យឆាបឆេះរថយន្តទាំងស្រុង ។

អ្នកបើកបរឈ្មោះ​ អ៊ុល សំភេទ ភេទប្រុស អាយុ​ ២៤​ ឆ្នាំមានទីលំនៅភូមិអង្គ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ អ្នករួមដំណើរ៦នាក់​ ស្រី១នាក់​ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់អ្នករួមដំណើរទេ​ ។​ សំភារៈដែលខូចខាត÷

-​ រថយន្តខូចខាតទាំងស្រង

-​ អង្ករចំនួន​ ១០​ បេ

-​ ស្រា​ ០៦​ កាន

-​ ថ្មាំបាញ់ស្មៅ៥កេះនិងឥវ៉ាន់ចាបហួយមួយចំនួនទៀត​ ។

ក្រោយពីបានទទួលពត៍មានពីប្រជាពលរដ្ឋប្រមាណជាប្រាំនាទីរថយន្តពន្លត់អគ្គីភ័យនៃអធិដ្ឋាននគរបាលស្រុកអូររាំងបានជួយបាញ់ទឹកពន្លត់អោយរលត់ទាំងស្រុងដោយប្រើប្រាស់ពេលវេលាអស់ពេល២០នាទីនិងប្រើប្រាស់ទឹកអស់មួយរថយន្ត​ ៕