ចេះតែមានហ្មង! ចោរប្រុសស្រី ២នាក់ បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩

នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែនសុខ ១ មានករណីចោរ២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩ អស់ជិត១០ គ្រឿង និងលុយជាង១លានរៀល ។ ទីបំផុតត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បានចោរទាំងពីររូប ហើយបានធ្វើតេស្តចោរទាំង២ គឺអវិជ្ជមាន និងបានបញ្ជូនជូនកងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័កចោរទាំង២ មុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ៕