ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូលើបណ្តោយផ្លូវជាតិលេខ៥ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្ករឡើងដោយរថយន្ដ និងម៉ូតូ ។ បណ្ដាលអោយ: រងរបួសធ្ងន់ ០១នាក់(ប្រុស) និងខូចខាតម៉ូតូ០១គ្រឿង(ធ្ងន់)។ កើតហេតុថ្ងៃអាទិត្យ ៤កេីត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣៥នាទី។ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ÷ នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1582 និងមានសណ្តោងសឺមីរឺម៉ក ពណ៌ត្រួយចេក ពាក់ផ្លាកលេខ កណ្តាល 4A-0023 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរឆ្លងផ្លូវមានទិសដៅពីកើត ទៅលិច ក្នុងគោលបំណងបត់ឆ្វេងទៅទិសខាងត្បូង(ទៅភ្នំពេញ) ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1CU-6056 បើកបរដោយឈ្មោះ ឈូក ឈឿត ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល(ពាក់មួកសុវត្ថិភាព,រងរបួសធ្ងន់) ដែលបើកបរមានទិសដៅពីត្បូង ទៅជេីង បានបុកចំកង់ក្បាលសណ្តោងផ្លូវទី៣ កង់ផ្នែកខាងឆ្វេង បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់។

ចំពោះអ្នករងរបួស ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រឺឯវត្ថុតាងត្រូវយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

សេចក្តីសន្និដ្ឋានករណីខាងលើនេះ បណ្តាលមកពី:

អ្នកបើកបររថយន្ត បើកបរមិនបានពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ មុនឆ្លងផ្លូវប្តូរទិសដៅ។ អ្នកបើកបរម៉ូតូ បើកបរមិនបានពិនិត្យស្ថានភាពនៅខាងមុខ ពេលកំពុងបើកបរ(នៅកន្លែងកើតហេតុមានភ្លើងបំភ្លឺផ្លូវ ដាក់នៅលើសួនពុះចែកទ្រូងផ្លូវ)៕