អ្នកក្លាហានម្នាក់ ដើរកាន់ដាវអុកឡុកពិភពគុន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង៖ នៅវេលាម៉ោង ០៧ និង ០០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចចមុខសណ្ឋាគាប្រេស៊ីដង់ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី កាន់កាប់អាវុធ (ដាវ) ខុសច្បាប់និងប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យមានឈ្មោះ ណាស៊ែរ ប៊ិនហ្សាការរែ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅមិនពិតប្រាកដ។ ដោយជនសង្ស័យខាងលើបានយកដាវដេញកាប់មនុស្សនៅលើសួននាគបាញ់ទឹក ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងខេត្តបាត់ដំបងតែមិនបានសម្រេច។
វត្ថុតាងចាប់យកមានដាវចំនួន១ និងកង់ចំនួន១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី៕