ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ៤នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ

រាជធានីភ្នំពេញ÷ នៅថ្ងៃទី១៣.០៦.២០២១ ម៉ោង១៥ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅចំណុចតាមផ្លូវសម្តេចជាស៊ីម ម្តុំផ្សារបឹងបៃតង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្ករឡើងដោយជនសង្ស័យ០៤នាក់ គេចខ្លួន០៣នាក់ (ឈ្មោះ រ៉ា , ឈ្មោះ ណាក់ និងម្នាក់ទៀតមិស្គាល់ឈ្មោះ) មធ្យោបាយម៉ូតូ០២គ្រឿង ។

ឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ អេម វ៉ា់ន់ឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនប្រូ១១មិនបានសម្រេច ពីជនរងគ្រោះឈ្មោះ HUANG CHANGLIN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេចEC8023296 មុខរបរបុគ្គលិកកម្មង់ទំនិញមជ្ឈមណ្ឌលរតនៈសម្បត្តិ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នំា ២០២១ ពាក់ស្លាកលេខភ្នំពេញ1P-7363 របស់ជនសង្ស័យ , ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនប្រូ១១ ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕