ទុកចិត្តមិនបានទេ! នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនយុវជនពីរនាក់ករណីរំលោភទំនុ​កចិត្ត(យកម៉តូ)ដេីម្បីអនុវត្តតាមផ្លូវច្បាប់

បាត់ដំបង÷ ថ្ងៃទី១៤ខែ​មិថុនា​ ឆ្នាំ​២០២១ វេលាម៉ោង​ ២០​និង០០នាទីនៅចំណុចក្រុមទី៣២ភូមិវត្តលៀប​ សង្កាត់​ចំការ​សំរោង​ ក្រុងបាត់​ដំ​បង​ខេត្ត​បាត់​ដំ​បង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់រប​ស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់​ដំបង​ បានដឹកនាំឃាត់ខ្លួនជនសង័្សយចំនួន​០២​នាក់​ទាក់ទងនឹងករណីរំលោភលេីទំនុកកចិត្ត​ ប្រព្រឹត្តនៅក្រុងបាត់ដំបង។ មុខសញ្ញាជាជនសង័្សយទាំងពីរនាក់នោះគឺ៖

១-ឈ្មោះ សាន​ សុធា​ ហៅ​ ឆែបភេទ​ប្រុស អាយុ ២១ឆ្នាំ​ មានទីលំនៅមិនពិត​ប្រាកដ។

​២-ឈ្មោះ ឈឿ​ សុភាពហៅ​ ញ៉ាញ់ភេទប្រុស អាយុ ១៨ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុក​ សង្កែខេត្តបាត់ដំបង។ ដកហូតវត្ថុតាងមាន៖

-ម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ សេរីឆ្នាំ២០២០​ពណ៌ខ្មៅចំនួន​០១គ្រឿង​​ស្លាកលេខ បាត់ដំបង 1AI-0952 ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​១៣ ខែ​មិថុនា​ ឆ្នាំ​២០២១វេលាម៉ោង១៤និ​ង​០៥​នាទី​ នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់​ដំ​បងខេត្តបាត់ដំបងជនសង័្សយខាងលេីបា​នធ្វេីសកម្មភាពសុំខ្ចីម៉ូតូពីជនងគ្រោះឈ្មោះចាន់​ ណាក់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិតាហែន២ ឃុំរកាស្រុកសង្កែ ខេត្តបាត់ដំបង​ ដោយសន្យាថានឹងយកម៉ូតូនេះមកប្រគល់ជូនម្ចាស់វិញ​នៅពេលបន្ទាប់​ តែពេលខ្ចីបានម៉ូតូហេីយជនសង័្សយជិះទៅបាត់​មិនបាន​យកម៉ូតូនេះមកប្រគល់ឱ្យម្ចាស់វិញទេ​ ។ លុះចាំបាត់ៗមិនឃេីញនិងមិនអាចទាក់ទងបានជនរងគ្រោះបានប្តឹង​រាយការណ៍ដល់សម្ថកិច្ចនគរបាលដេីម្បីស្វែងរកម៉ូតូនិងជនសង័្សយខាងលេី។

ក្រោយទទួលបានពាក្យបណ្តឹងនិងឆ្លងតាមរយៈការស្រាវជ្រាវសមត្ថកិច្ចបានស្វែងរកឃេីញនិងឃាត់នាំខ្លួនទាំងជនសង័្សយនិងម៉ូតូមកកាន់អធិ​ ការដ្ឋាននគរបាលក្រុងបាត់ដំបងដេីម្បីធ្វេីការ​ស្រាវជ្រាវ​ ។ នៅក្រោយពេលជនសង័្សយ​ឆ្លេីយ​សារភាពពីសកម្មភាពល្មេីសរបស់ខ្លួនរួចមក​ សម​ត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់​ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕