នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខ​សញ្ញាចាស់​ម្នាក់ ដែលធ្វេីសកម្មភាពថ្មី​បន្ទាប់ពីចេញពីពន្ធនាគារបាន​ប្រមា​ណមួយឆ្នាំប៉ុណ្ណោះ

ថ្ងៃទី ១៥ ខែ​ មិថុនាបឆ្នាំ២០២១ វេលាម៉ោង​ ១៥និង​០០នាទី​ នៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយ​ប៉ោ ក្រុងបាត់ដំបង​ ខេត្តបា​ត់ដំបង​ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវសេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំធ្វេីការឃាត់ខ្លួនមុខសញ្ញាជាជនសង័្ស​យម្នាក់ក្នុងករណីចោរកម្ម(លួចទរស័ព្ទដៃ)មកកាន់អធិការដ្ឋា​ននគរបាលក្រុងដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

ជនសង័្សយឈ្មោះ រ៉ែន សីហា (ហៅ​ សីហា)​ភេទ​ប្រុស អាយុ២៧ ឆ្នាំ​ មានទីលំនៅស្ថិតនៅផ្ទះជួលភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំ​បង ខេត្ត​បាត់ដំបង និងដកហូតបាន៖
-ទូរស័ព្ទដៃម៉ាកiPhone 6 ពណ៍ស ចំនួន​០១​គ្រឿង
-ទូរស័ព្ទដៃម៉ាកiPhone 8plus ពណ៍ផ្កាឈូកចំ​នួ​ន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកsumsung galaxy note 4 ពណ៍ខ្មៅ ចំនួន០១គ្រឿង។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៣ ខែ​ មិថុនា​ ឆ្នាំ​ ២០២១​ សមត្ថកិច្ចនគរ​បាលក្រុងបាត់ដំបង​ បានទទួលពាក្យ​បណ្តឹងពីករណី(ចោរលួច)ទូរស័ព្ទដៃ​ដែលជនរងគ្រោះជាម្ចាស់បណ្តឹងឈ្មោះធា សុភា​ព ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅស្នាក់​នៅ​វត្តលៀប ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបងខេត្តបា​ត់ដំបងដែលករណី​ នេះបង្កដោយជនសង័្សយមុនស្គាល់អត្តស​ញ្ញា​ណបានលួចយកទូរស័ព្ទរបស់ខ្លួនចំនួន០​៣​គ្រឿង​រួមមាន៖
-ទូរស័ព្ទដៃម៉ាកiPhone 6ពណ៍សចំ​នួន០១​គ្រឿង
-ទូរស័ព្ទដៃម៉ាកiPhone 8plus ពណ៍ផ្កាឈូកចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកsumsung galaxy note 4 ពណ៍ខ្មៅ ចំនួន០១គ្រឿង។

ក្រោយពីទទួលពាក្យបណ្តឹងនិងឆ្លងតាមរយៈការ​ស្រាវជ្រាវ​ ទេីបកំណត់​បាននូវមុខសញ្ញានេះ​រ​ហូតធ្វេីការឃាត់ខ្លួននិងដកហូតវត្ថុតាងជារបស់ជន​រងគ្រោះបានមកវិញ។

ក្រោយពីការឆ្លេីយសារភាពរបស់ជន​សង័្សយខាងលេី​ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនមកការិយា​ល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់​ រីឯទូរស័ព្ទដៃ​បានប្រគល់ជូនជនរងគ្រោះវិញ។

តាមការបញ្ជាក់ឱ្យដឹងថា​ ជនសង័្សយខាងលេី​ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ​នាពេលកន្លងមក​ ហេីយទេីបត្រូវបានដោះ​លែងប្រហែលក្នុងអំឡុងពេលមួយឆ្នាំតែប៉ុណ្ណោះ​ តែនៅពេលនេះរូបគាត់ត្រូវវិលទៅកាន់ពន្ធនាគារវិញដេីម្បីកែ​ប្រែខ្លួនសារជាថ្មីម្តងទៀត៕