ឪពុកចិត្តអប្រិយម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីសកម្មភាពចាប់រំលោភកូនស្រីបង្កើតអាយុទើប ០៨ឆ្នាំ

កាលពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧.៣០នាទី នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ សេង ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ ស្ថិតនៅ ភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើនរបស់ខ្លួន អាយុ០៨ឆ្នាំ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាឪពុកឈ្មោះសេង ចន្ធី បានគេចខ្លួនបាត់។ ក្រោយពីជនសង្ស័យបានគេចខ្លួនកម្លាំងនគរបាលការិយាល័យជួញដូរមនុស្សនិងការពារអនិតិជនបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារ ភូមិខ្នាកណ្តាលបានធ្វើការស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣.១៥នាទីយប់ ។ ក្រោយពីការសាកសួរជនសង្ស័យនៅចំពោះមុខកម្លាំងសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនរបស់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញក៍សាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវិធី៕