ផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅខេត្តកំពង់ចាមរងការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ

ខេត្តកំពង់ចាម​៖ កាលពីថ្ងៃទី ១៦ខែ មមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៧:៣០ នាទី មានករណីអគ្គិភ័យឆេះផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ឆេះអស់ចំនួន០៣ខ្នង​ ដែកស្ថិតនៅ​ ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។

ក្រោយពីបានទទួលព័ត៌មានភ្លាម​ លោក​ឧត្ដមសេនីយ៍​ទោ ឯម កុសល​ ស្នងការខេត្តកំពង់ចាម បានបញ្ជា​ឲ្យ​កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យខេត្តកំពង់ចាម និង កម្លាំងអន្តរាគមន៍ពន្លត់ភ័យស្រុកកំពង់សៀម ដោយមានការចូលរួមពីលោក ប៊ិន ឡាដា​ អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម និងលោកអភិបាលរងស្រុក បានដឹកនាំកងកម្លាំងទាំងបី ដោយ​មានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន​ អធិការ​ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម​ ។

ប្រជាពលរដ្ឋរងគ្រោះដោយករណីគ្រោះអគ្គិភ័យមាន​ចំនួន​០៣ខ្នងរួមមាន៖
១-​ ផ្ទះរបស់ឈ្មោះ​ មាស សេង ភេទ​ ស្រី​ អាយុ​ ៨៥​ ឆ្នាំ​ ជនជាតិខ្មែរ​ ខូចខាតផ្ទះ០១ខ្នង​ ទំហំ​ ​០៤ម×០៤ម​ធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក និងសម្លៀកបំពាក់មួយចំនួន​ ។
២-​ ផ្ទះរបស់ឈ្មោះ ឯក ចាន់ថុន ភេទ​ ស្រី​ អាយុ ៤៥​ ឆ្នាំ ជនជាតិខ្មែរ​ ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦ម​ ធ្វើពីឈើប្រក់ដែកសង្កសី ជញ្ជាំងឈើចំនួន០១ខ្នង,ទូរទឹកកកចំនួន០១,ម៉ាសុីនដេរចំនួន០១,ម៉ាសុីនបោកខោអាវចំនួន០១ , គ្រែឈើចំនួន០១ និងសម្ភារះសម្លៀកបំពាក់មួយចំនួន ។
៣-​ ផ្ទះរបស់ឈ្មោះ អេង ស្រីណែត ភេទ​ ស្រី​ អាយុ​២៣​ ឆ្នាំ​ ជនជាតិខ្មែរ ខូចខាតបាត់បង់ផ្ទះទំហំ​ ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នងនិងសម្លារះសម្លៀកបំពាក់មួយចំនួន ។ អគ្គិភ័យនេះមិនបណ្តាលរងគ្រោះមនុស្សឡើយ​ មូលហេតុបណ្តាលមកពីឆ្លងចរន្ធអគ្គីសនី ។

​ ការអន្តរាគមន៍ និងបានពន្លត់អគ្គីភ័យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន​ ០១​ គ្រឿង និងឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង ចំនួនសរុប ០៤​ គ្រឿង និងប្រើប្រាស់ទឹកអស់ ០៤ រថយន្ត​ ៕