នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមច្បាប់ក្នុងករណីហិង្សាដោយប្រេីកាំ​បិតខ្វែវ​កាប់លេីគូរទំនាស់បណ្តាលឱ្យរងរបួស

ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១វេលាម៉ោង ១១​និង៤៥នាទីព្រឹកនៅចំណុចក្រុមទី២ ភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល​ស្រុកមោងឫស្សី​ ខេត្តបាត់​ដំ​ប​ង​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តម​សេ នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាន នគរ​បាលខេត្តបាត់ដំបង​ និងយោ​បល់លោក​វរ សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារ នគរបាលព្រហ្មទ័ណ្ឌ​ លោកវរ​សេ​នីយ៍​ឯក​ ស​ គឹមឡុង​ អធិការនគរបាលស្រុក​មោងឬស្សី​ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ​ ឌិន ថ្លៃ អា​យុ​៣០ឆ្នាំរស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​បន្ទាប់ពីបុរស​រូបនេះប្រេីកាំបិតខ្វែវកាប់ទៅលេីឈ្មោះឆេម សុ​ឃីម ភេទប្រុសអាយុ ៤១ឆ្នាំរស់​នៅភូមិឃុំជាមួ​យ​គ្នា​ ក្នុងពេលមានជម្លោះដោយពាក្យសំដីដាក់គ្នារហូតបណ្តាលឱ្យជនរងគ្រោះរងរបួសដៃ។

នៅក្រោយពេលឃាត់ខ្លួននគរបាលដកហូតវត្ថុតាងមានកាំបិតខ្វែវដងឈេីចំនួនមួយ​ ហេីយពេលនេះបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តតាមច្បាប់៕