ដាស់តឿនម្តងទៀត! ទម្លាប់អត់បាយព្រឹក នាំឱ្យអ្នកមានហានិភ័យប្រឈមមុខនឹងបញ្ហាទាំង ៩នេះ

តើនរណាខ្លះដែលតែងទម្លាប់អត់អាហារពេលព្រឹក? អ្នកខ្លះតែងលើកឡើងថា ការអត់អាហារពេលព្រឹកជួយឱ្យស្រកគីឡូ អ្នកខ្លះទៀតគិតថា អត់អាហារពេលព្រឹក គិតថាដើម្បីកាត់បន្ថយការចំណាយ ហើយអ្នកខ្លះទម្លាប់អត់តែម្ដង ព្រោះខ្ជិល ជាពិសេសយុវជន។ខាងក្រោមនេះជាផលអាក្រក់ ៩ យ៉ាងនៃការមិនបរិភោគអាហារពេលព្រឹករួមមាន៖

១‑ការមិនញុំាអាហារពេលព្រឹកបណ្តាលឱ្យឡើងទម្ងន់៖

អ្នកកំពុងកំណត់ខ្លួនឯងឱ្យក្លាយជាទម្លាប់អាក្រក់ហើយ ការមិនញុំាអាហារពេលព្រឹកងាយបណ្ដាលឱ្យអ្នកឡើងគីឡូ ពីព្រោះថានៅពេលព្រឹករាងកាយរបស់អ្នកគឺត្រូវការសារធាតុចិញ្ចឹមជាខ្លាំង ជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ថាឃ្លាន បណ្ដាលឱ្យជាតិស្ករ និងជាតិខ្លាញ់កើនឡើង ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធនៃការរំលាយអាហាររបស់អ្នកជាខ្លាំង។ ជារួមអ្នកគួរតែទទួលទានអាហារថាមពលឱ្យបានសមល្មម មិនច្រើនពេក ដើម្បីធ្វើឱ្យក្រពះរបស់អ្នកមានដំណើរការបានល្អឡើងវិញ ហើយថែមទាំងមិនឡើងគីឡូទៀត។

២‑ប៉ះពាល់ផ្លូវអារម្មណ៍និង បាត់បង់ថាមពល៖

យ៉ាងណាមិញយោងតាមការសិក្សាមួយបានបង្ហាញថា ការមិនទទួលទានអាហារពេលព្រឹកអាចធ្វើឱ្យប៉ះពាល់ និងបាត់បង់នៅថាមពលរបស់អ្នកពេញមួយថ្ងៃ មិនតែប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់អារម្មណ៍របស់អ្នកទៀតផង ហើយអ្នកមិនទទួលទានអាហារពេលព្រឹកច្រើនតែមានការអស់កម្លាំងខ្លាំងនៅពេលព្រឹកព្រលឹម។

៣‑ប្រឈមមុខកើតជំងឺបេះដូង៖

អ្នកដែលមិនទទួលទានអាហារពេលព្រឹកកំពុងធ្វើឱ្យខ្លួនឯងប្រឈមនឹងហានិភ័យខ្ពស់នៃកើតជំងឺបេះដូងរហូតទៅដល់២៧% ជាងអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំ។

៤‑ប្រឈមមុខកើតជំងឺទឹកនោមផ្អែមប្រភេទ២៖

កត្តារបបអាហារ និងកត្តាសុខភាព ទាំង២នេះជារឿងមួយដ៏សំខាន់សម្រាប់មនុស្សយើង ជាការពិតណាស់បើអ្នកដែលចៀសវាងទទួលទានអាហារពេលព្រឹក គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ។ ពីព្រោះថាអាហារពេលព្រឹកជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកឱ្យមានសុខភាពល្អ ដូច្នេះវាចាំបាច់ក្នុងការទទួលទានសារធាតុចិញ្ចឹមដែលអ្នកត្រូវការនៅពេលព្រឹក ដើម្បីឱ្យសុខភាពទូទៅរបស់អ្នកកាន់តែល្អប្រសើរឡើង។

៥‑ប្រឈមមុខកើតជំងឺមហារីក៖

នៅពេលដែលអ្នកមិនញុំាអាហារពេលព្រឹក និងទទួលទានអាហារច្រើនពេក ក៏មិនល្អចំពោះសុខភាពដែរ។ យោងតាមការស្រាវជ្រាវមួយបង្ហាញថា មនុស្សធាត់ និងលើសទម្ងន់ ងាយនឹងមានការកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក។

៦‑ប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល៖

ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ការទទួលទានអាហារពេលព្រឹកនឹងនាំឱ្យមានសុខភាពល្អ អាចជួយបង្កើនមុខងារនៃការយល់ដឹងរបស់អ្នកកាន់តែល្អប្រសើរ។ ការសិក្សាមួយបានបង្ហាញថា អ្នកដែលញ៉ាំអាហារពេលព្រឹកជាប្រចាំក៏អាចជួយឱ្យភ្នែករបស់អ្នកកាន់តែភ្លឺល្អផងដែរ។

៧‑បង្កឱ្យមានអាការៈឈឺក្បាល៖

ដោយសារជាទូទៅអ្នកអត់អាហារពេញមួយយប់ពេលអ្នកកំពុងគេង ហើយអ្នកបែរជាមិនទទួលទានអាហារពេលព្រឹកទៀត ដែលធ្វើឱ្យកម្រិតជាតិស្ករធ្លាក់ចុះយ៉ាងខ្លាំង។ ពីព្រោះតែសម្ពាធឈាមរបស់អ្នកឡើងចុះជាញឹកញាប់ នៅពេលនោះវាអាចបង្កឱ្យមានការឈឺក្បាល។

៨‑ប្រឈមមុខនឹងជ្រុះសក់៖

ពេលព្រឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលូតលាស់ឫសសក់របស់អ្នក តែប្រសិនបើអ្នកមិនញុំាអាហារពេលព្រឹកជាប្រចាំទេ វាអាចនាំឱ្យអ្នកមានបញ្ហាជ្រុះសក់។

៩‑ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖

អាហារពេលព្រឹក គឺជាអាហារដំបូងនៃថ្ងៃថ្មី! យោងតាមការសិក្សាមួយបានបង្ហាញថា អ្នកដែលញ៉ាំអាហារពេលព្រឹកជាប្រចាំគឺ ធ្វើឱ្យក្រពះងាយក្នុងការរំលាយអាហារបានល្អ។ មិនតែប៉ុណ្ណោះទេ ដំណើរការមេតាប៉ូលីសរបស់អ្នកគឺជាដំណើរការមួយនៅក្នុងរាងកាយរបស់អ្នក ដើម្បីចូលទៅរំលាយអាហារ ហើយបំលែងវាទៅជាថាមពល។ នៅពេលដែលរំលាយអាហាររួច វាក៏មានប្រសិទ្ធិភាពអាចដុតបំផ្លាញកាឡូរីបានច្រើនដែលជួយឱ្យអ្នកស្រកទំងន់ទៀតផង៕

ប្រភពព័ត៌មាន