បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀននិងបង្កហិង្សាក្នុងគ្រួសារត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាម​ច្បាប់បន្ទាប់ពីក្រុមគ្រួសារបានបង្ហោះរូបភាពជា​សាធារៈក្នុងបណ្តាញសង្គម

នៅថ្ងៃទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​២០២១​ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង រួមនឹងយោបល់របស់លោក​ឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារប្រឆាំងគ្រឿង​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹក​នាំធ្វេីការឃាត់ខ្លួនយុវជនម្នាក់​ បន្ទាប់ពីក្រុមគ្រួ​សា​ររប​ស់គាត់បានបង្ហោះរូបភាព​ និងសរសេររៀប​រាប់​ អំពេីសកម្មភាពដែលមិនអាចទ្រាំទ្របន្តទៀតបាននៅក្នុងបណ្តាញទំនាក់ទំនងសង្គម​ ហ្វេស​ប៊ុក​ និងបានស្នេីសុំការជួយអន្តរាគម​ន៍ពីអាជ្ញា​ធរ​មានសមត្ថកិច្ច។

សេចក្តីរៀបរាប់របស់ក្រុមគ្រួសារ​ បានបញ្ជាក់ថា​ យុវជនឈ្មោះ​ ហុង​ ថៃលី​ អាយុ៣០ឆ្នាំ​ រស់នៅភូមិផ្កាស្លា​ សង្កាត់ចំការសំរោង​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ដែលជោគជាំដោយគ្រឿង​ញៀនហេីយត្រូវបានក្រុមគ្រួសារនាំយកទៅ​ អប់រំកែ​ប្រែនៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន ០៤​លើករួចមកហើយ តែយុវជនរូបនេះមិនព្រម កែប្រែទាល់តែសោះ ហើយរូបគេនៅតែបន្តសកម្មភាពប្រើប្រាស់គ្រឿងញៀនដដែល។

ការរៀបរាប់បានបន្តទៀតថា គ្រប់ពេលដែលគាត់ប្រើប្រាស់គ្រឿងញៀន ម្តងៗគាត់តែងតែ ប្រើហិង្សាទៅលើក្រុមគ្រួសារនេះ រហូតគាត់ជាសមាជិកក្នុងគ្រួសារទ្រាំលែងបានទើបថតរូបភាពនិងបង្ហោះជាសាធារណៈតែម្តងទៅ។

នៅពេលឃាត់ខ្លួនលេីកនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនមកការិ​យាល័យជំនាញដេីម្បីអនុវត្តទៅតាមផ្លូវច្បាប់៕