ករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត និងម៉ូតូរ៉ឺម៉កកង់បី បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់

កណ្តាល÷ ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោករវាង រថយន្តនឹងម៉ូតូរ៉ឺម៉កកង់បី បណ្តាលអោយរបួសធ្ងន់០១នាក់ ស្លាប់០១នាក់ ខូចខាតម៉ូតូរ៉ឺម៉កកង់បីធ្ងន់០១គ្រឿង នឹងរថយន្តខូចខាតស្រាលមួយគ្រឿង។ កើតហេតុនៅថ្ងៃ សៅរ៍១០កើតខែ បឋមសាឍឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ១៩ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ១៣:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏ មួយករណីកើតឡើងនៅ លើចំណុចផ្លូវលេខ១១០ ចំនុចភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ភាគីរងគ្រោះត្រូវបាន រថយន្តមណ្ឌលសុខភាព ដឹកទៅមន្ទីពេទ្យ នៅរាជធានីភ្នំពេញ។ ម៉ូតូរ៉ឺម៉កខូចខាត ស្រាល០១គ្រឿង នឹងរថយន្តមួយគ្រឿង កម្លាំងប៉ុស្តិ៍សហការណ៍ជាមួយ ផ្នែកជំនាញចុះវាស់វែងយករក្សារទុកដើម្បីបន្តនិតិវិធី៕