សិស្សសាលា ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ

នៅថ្ងៃទី ១៩ខែ មិថុនាឆ្នាំ២០២១ ត្រូវនឹងថ្ងៃ សៅរ៍១០កើត ខែបឋមាសាឍឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ដោយមានការណែនាំពីលោក វរសេនីយ៍ ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និង លោក វរសេនីយ៍ត្រី ទូច ទី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ÷

១. ឈ្មោះ ញឹម សែនសុខសាន ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវន្ត ចោមចៅ៣ ពោធិ៍សែនជ័យ ភ្នំពេញ។

២. ឈ្មោះ លី សេងហុង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ព្រៃព្រីងខាងត្បូង ចោមចៅ៣ ពោធិ៍សែនជ័យ ភ្នំពេញ៕

ដំណេីររឿង​ មុនពេលកេីតហេតុថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១​ ម៉ោង១៩និង៤០នាទីជ/រ​ បានជិះម៉ូតូចេញពីកក់សក់មកបន្ទប់ជួលវិញដោយអោយបងប្រុសជាអ្នកឌុបខ្លួនជិះនៅខាងក្រោយលុះមកដល់ចំណុចកេីតហេតុ​ ផ្លូវចូលភូមិក្បាដំរី១​ ស/កកាកាបទី១​ ខ្លួនបានដលទូរសព្ទនិយាយ​ ក៍ត្រូវជ/ល្ម​ ឆក់យកទូរសព្ទបេីកគេចខ្លួន​ពេលនោះកំលាំងសមត្ថកិច្ចប៉ុស្តិកាកាប១​ កំពុងល្បាតក៍ធ្វេីការឃាត់បានជ/ល្មខាងលេីរួមទាំងវត្ថុតាងរបស់ជ/រ​ នាំមកកាន់ទីស្នាក់ការប៉ុស្តិតែម្តង។ ស្ដីពីករណីលួចមានស្ដានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)ពីនារីជនរងគ្រោះម្នាក់ បច្ចប្បន្នជនសង្ស័យទាំង០២នាក់ខាងលើកុំពង់កសាង សំណុំរឿង បញ្ចូន ទៅផ្នែកជំនាញ អធិការ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់៕