សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង១ គីឡូក្រាម

ខេត្តបន្ទាយមានជ័យ÷ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០:២១នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះសំណាក់ប៉ោយប៉ែតផាស ភូមិក្បាលស្ពាន់២ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៤នាក់÷

១-ឈ្មោះ ប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។

២-ឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ។

៣-ឈ្មោះ ម៉ៅង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។

៤-ឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមាន÷

១-មេតំហ្វេតាមីន(ICE) ១កញ្ចប់ធំ ទម្ងន់សុទ្ធ 1034.90 g

២-កញ្ឆាក្រៀម 4.95 g

៣- ទូរស័ព្ទ ៣គ្រឿង

៤-ម៉ូតូ ៤គ្រឿង

៥-លុយថៃ ៨៦,៤០០បាត

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ៕