ករណីមនុស្សលង់ទឹកស្លាប់ម្នាក់នៅចំណុចរណ្តៅជីកយកអាច់ដី(ស្រះទឹក)

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ នៅចំណុចរណ្តៅជីកយកអាច់ដី(ស្រះទឹក) ស្ថិតនៅ ភូមិបត់ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ យោងតាមការស្រាវជ្រាវបឋម ជនរងគ្រោះ មានឈ្មោះខាន់ ម៉ារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទៅឃ្វាលក្របី នៅចំណុចនោះ បានចុះបេះកញ្ឆែតក្នុងស្រះទឹកបណ្តាលឲ្យ រអិលជើងធ្លាក់ចូលរណ្តៅស្រះទឹក ហើយក៏លង់ទឹកស្លាប់តែម្តង ។ ករណីនេះ កងកម្លាំងជំនាញបានធ្វើការពិនិត្យវិភាគកន្លែងកើតហេតុ ដោយបានសហការជាមួយគ្រូពេទ្យមូលដ្ឋាន ពិនិត្យឃើញថា សាកសពឈ្មោះ ខាន់ ម៉ារី មិនមានការពាក់ព័ន្ធ និង ករណីឃាដកម្មទេ និងបានប្រគល់ជូនទៅសាច់ញាតិនៃសព ចាត់ចែងតាមប្រពៃណី ៕