គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខ CDC សម្រេចបាន ៩៥ភាគរយ គ្រោងបញ្ចប់នៅខែសីហាខាងមុខនេះ

ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២១មិថុនានេះថា ៖គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន(ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉នហៅ ចៃកា )ក្រុមការងារបានអនុវត្តការងារ ជិតរូចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយបូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ដោយគិតត្រឹមថ្ងៃទី១៨ មិថុនានេះ ការងារខួងដាក់បំពង់លូកាត់យកទឹកកខ្វក់ពីស្ថានីយបូមទឹកមុខCDCនេះ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់៨០០មីលីម៉ែត្រ ប្រវែង១៥៤០ម៉ែត្រ សាងសង់រួច១០០ភាគរយហើយ៕