អគ្គិភ័យឆាបឆេះរោងស្នាក់នៅ​ មួយកន្លែង នៅសង្កាត់គោកឃ្លាង​ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន

នៅវេលាម៉ោង​ ៧និង៣០នាទីព្រឹក ថ្ងៃចន្ទ​ ១២កេីត​ ខែបឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះរោងស្នាក់នៅ​ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៨២ ភូមិរោងចក្រ​ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ បានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះសម្លៀកបំពាក់,​ ឆ្នាំងដាំបាយអគ្គីសនី​,​ ម៉ូតូ​ ២គ្រឿង​ ផ្លាកលេខ​ ភ្នំេពញ​ 1EV-4506,​ ស្លាកលេខ​ ភ្នំេពញ​ 1G-1100 និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តថា​ អគ្គិភ័យដែលឆាបឆេះរោងស្នាក់នៅខាងលេីនេះ​ មានម្ចាស់ឈ្មោះ​ ទេព​ សៅសុភត្ថ្រា​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​ ប្រធានក្រុមហ៊ុន​សាងសង។

ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន​ ៣គ្រឿង

-​ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ បានបន្តទៀតថា ករណីគ្រោះអគ្គិភ័យខាងលេីនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់​ និងរបួសឡេីយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង​ ៧និង៤០នាទីព្រឹក នាថ្ងៃដដែល៕