ប្រមុខរាជរដ្ឋាភិបាល សម្រេចផ្តល់ឧបត្ថម្ភថវិកាបន្ថែម ជូនទៅបណ្ដាខេត្តចំនួន ២១ខេត្ត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២៧២០លានរៀល (២,៧២០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

ខេត្តទាំង ២១ខេត្តនោះរួមមាន ៖ ១.ខេត្តបាត់ដំបង ទទួលបានថវិកា៣៨០លានរៀល, ២.ខេត្តបន្ទាយមានជ័យទទួលបានថវិកា២៩០លានរៀល, ៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល, ៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៧០លានរៀល, ៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ១៩០លានរៀល, ៦.ខេត្តព្រះវិហារ ទទួលបានថវិកា ៥០លានរៀល, ៧.ខេត្តកណ្តាល ទទួលបានថវិកា ១៦០លានរៀល, ៨.ខេត្តស្វាយរៀង ទទួលបានថវិកា ៣០លានរៀល, ៩.ខេត្តព្រៃវែង ទទួលបានថវិកា ២៨០លានរៀល, ១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១១០លានរៀល, ១១.ខេត្តក្រចេះ ទទួលបានថវិកា ៣០លានរៀល, ១២.ខេត្តរតនគិរី ទទួលបានថវិកា ៤០លានរៀល, ១៣.ខេត្តកំពត ទទួលបានថវិកា ២០លានរៀល, ១៤.ខេត្តតាកែវ ទទួលបានថវិកា ៨០លានរៀល, ១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ២៥០លានរៀល, ១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ៤០លានរៀល, ១៧.ខេត្តកែប ទទួលបានថវិកា ១០លានរៀល, ១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ៣៥០លានរៀល, ១៩.ខេត្តកំពង់ធំ ទទួលបានថវិកា ១៨០លានរៀល, ២០.ខេត្តព្រះសីហនុ ទទួលបានថវិកា ៤០លានរៀល, ២១.ខេត្តសៀមរាប ទទួលបានថវិកា ៩០លានរៀល។