ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូប្រជាពលរដ្ឋ

ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣.១០នាទី មានករណីលួចម៉ូតូមួយគ្រឿងម៉ាក Honda Dream C.125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ឡើយសេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8506 នៅចំណុចបឹងវែង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលម្ចាស់ម៉ូតូមានឈ្មោះ ដែក សុង ភេទប្រុស អាយុ៦៧ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូចេញពីផ្ទះទៅមើលដីស្រែ នៅចំណុចកើតហេតុខាងលើ បានទុក ម៉ូតូនៅលើផ្លូវលំដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ពេលទៅមើលដីស្រែ បានប្រហែល៤០ នាទីដោយនឹកឃើញថាភ្លេចដកកូនសោចេញពីម៉ូតូ ក៏បានដើត្រឡប់មកកន្លែងទុក ម៉ូតូវិញស្រាប់តែបាត់ម៉ូតូពីកន្លែងទុកនោះ ហើយក៏បានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្តង ។

បានទទួលដំណឹងភ្លាមកម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ីម មករា ភេទប្រុស អាយុ២១ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕