ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងករណីហិង្សាប្រើប្រាស់អាវុធកាប់នៅស្រុកមណ្ឌលសីមា

កោះកុង÷ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០.១០ នាទីយប់ នៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅភូមិ ០១ សង្កាត់ដងទង់ មានករណីហិង្សាប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះចំនួន ០២នាក់ ជនរងគ្រោះទី០១ឈ្មោះ លីម៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ រងរបួសចំកណ្ដាលក្បាលពីរកន្លែង និងលើខ្លួន ០៤ កន្លែង (ស្លាប់នៅកន្លែងកើតហេតុ) ជនរងគ្រោះទី០២ ឈ្មោះ ប៉ាក់ រ៉ាវុធ ភេទប្រុស អាយុ ១៩ ឆ្នាំ ទីនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ ត្រូវរបួស០៣ កន្លែងធ្ងន់ កំពុងព្យាបាលនៅពេទ្យបង្អែកខេត្ត។

តាមការសាកសួរនិងតាមមេរ៉ាសុវត្ថភាព ជនសង្ស័យមានគ្នា ០៥ ទៅ ១០ នាក់បានគេចខ្លួនបាត់អស់ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការ ស្រាវជ្រាវរកជនសង្ស័យ៕