ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់ហ្វេសប៊ុកផេកមួយឈ្មោះថា “ Police ប៉ូលិស “ ដែលបានចុះផ្សាយព័ត៌មានមិនពិត បំពុលបរិយាកាសសង្គម

រាជធានីភ្នំពេញ÷ រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីណែនាំណាមួយរបស់ថ្នាក់ដឹងនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក៏ការណែនាំដោយផ្ទាល់ណាមួយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅឡេីយទេ ទាក់ទងទៅនឹងការចេញបណ្ណផាកពិន័យអ្នកបេីកបរល្មេីសដល់ផ្ទះ ដូច្នេះព័ត៌មានដែលបានចុះខាងលើ ជាព័ត៌មានមិនពិត ក្នុងគោលបំណងបំពុលបរិយាកាសសង្គម ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវរកម្ចាស់ផេកនេះឲ្យចូលខ្លួនមកបំភ្លឺចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ។

សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភាន់ច្រឡំ និងសូមទទួលជ្រាបជាព័ត៌មាន៕