ប្តីប្រមឹកខឹងប្រពន្ធមិនដាំបាយឱ្យហូប​ ប្រេីដំបងឫស្សីវាយប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវសមត្ថកិច្ចឃាត់ខ្លួន

នៅថ្ងៃទី២៣​ខែ​ មិថុនា​ ឆ្នាំ​២០២១វេលាម៉ោង១​០​និង៣០នាទីព្រឹក នៅចំណុចក្រុមទី១៦ ភូមិទួល​ព្រុំ​២ ឃុំក​កោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

អនុវត្តតាម​យោបល់ដឹកនាំរបស់លោ​ក​ ឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសា​ន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ឯក​ ស​ គឹមឡុង​អធិការនគរបាលស្រុក​មោងឬស្សី​បា​ន​ដឹកនាំធ្វេីការឃាត់ខ្លួន​ បុរសចំណាស់ម្នាក់ឈ្មោះ​ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ រស់នៅចំ​ណុចកើតហេតុខាងលើ​ក្នុងករណី​ហិង្សាដោយចេតនា(ប្រេីដំបងឫស្សីវាយប្រពន្ធ)ឈ្មោះក្រិះ នាង អាយុ៤៨ឆ្នាំ (រស់នៅជាមួយគ្នា) បណ្ដាលឱ្យរងរបួសដើមដៃខាងធ្វេង០១កន្លែង(បាក់) និងរបួសឆ្អឹងជំនឺផ្នែកខាងក្រោយ០១កន្លែងហើមជាំ​(របួសធ្ងន់)មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី​ ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថា​ នៅវេលាកេីតហេតុខាងលេី​ បុរសជាប្តីវ័យចំណាស់រូបនេះបានប្រេីដំបងឫស្សី​ វាយសំពងទៅទីលេីប្រពន្ធរបស់ខ្លួនយ៉ាងដំណំ​ បង្កឱ្យមានការភ្ញាក់ផ្អេីល​ ហេីយបន្ទាប់ពីកេីតភ្លាមសមត្ថកិច្ចនគរបាលបានចុះអន្តរា​គមន៍ឃាត់ខ្លួនជនសង័្សយជាប្តីតែម្តង​ និងដកហូតបានដំបងឫស្សីមួយដេីម​ ​រីឯប្រពន្ធដែលទទួលរងរបួសបាន​នាំទៅសង្រ្កោះនៅមន្ទីរពេទ្យ។

ចំពោះមូលហេតុដែលនាំទៅដល់ការប្រេីហិង្សាវាយទៅលេីប្រពន្ធរបស់ខ្លួនបែបនេះគឺដោយ​សារបុរសជាប្តីផឹកស្រាស្រវឹងនិងខឹងប្រពន្ធមិនបានដាំបាយឱ្យប្តីហូបនៅព្រឹកនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនអនុវត្តតាមច្បាប់៕