ចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធករណីពីលួចមានស្ថានទម្ងន់ទោស និងបទរំលោភលើទំនុកចិត្ត 

ក្រុងតាខ្មៅ÷ កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ។ករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃពុធ១៤កេីត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី ២៣ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

កម្លាំងផ្នែកនគរបាលយុត្តិធម៍ក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍កំពង់សំណាញ់ធ្វើការចាប់ខ្លួនឈ្មោះ​ ជា តុលា ហៅបារាំង ភេទប្រុស អាយុ២២ឆ្នាំ ជ​នជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ មានដីកាចាប់ខ្លួនចំនួន២ដីកា ៖

ដីកាទី១៖ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់)

កើតហេតុកាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២០ នៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដីកាលេខ ២៩៥ដក.បចខ ចុះថ្ងៃទី១១ខែឆ្នាំ២០២០ របស់លោកជួន វណ្ណ: ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។

ដីកាទី២ ៖ពីបទរំលោភលើទំនុកចិត្ត

កើតហេតុកាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២០ នៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដីកាលេខ ៦៦៦ដក.បចខ ចុះថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០ របស់លោកជួន វណ្ណ: ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។

បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕