ប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនស្រុកអូររាំងឃាត់ខ្លួនមនុស្ស៩នាក់

ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី លោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងលោក សៀក មុន្នី អភិបាលស្រុកអូររាំង នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង កម្លាំងប៉ុស្តិ៍សែនមនោរម្យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន អធិការនគរបាលស្រុកអូររាំង ដោយមានការសម្របសម្រួលពីឯកឧត្ដម ម៉ម វ៉ាន់​ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ឡាំ លន់​ ស្ថិតក្នុងក្រុមពូជូរ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ។ ក្នុងប្រតិបត្តិការកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ​ ឡាំ លន់ ភេទប្រុស​ អាយុ ៦២ឆ្នាំ មានទីលំនៅក្នុងក្រុមពូជូរ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងបានចាប់យកសម្ភារៈវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១- សាធាតុសង្ស័យជាសាធាតុញៀនមានសណ្ឋានជាក្រាមពណ៍ស​រថ្លាចំនួន​០៦កញ្ចប់(០៣កញ្ចប់ធំល្មម និង០៣កញ្ចប់តូច)ទម្ងន់២៣,៥២ក្រាម(ថ្លឹងទាំងសំបកថង់)។​

២- កាបូបដៃ(ពណ៌ដី) ០១

៣- កាំភ្លើងកែច្នៃ ០៣ ដើម

៤- ជញ្ជីង​ថ្លឹងសាធាតុញៀន​ ០១ គ្រឿង

៥- ដាវសាំម៉ារ៉ៃ ០១​

៦- កន្ត្រៃ ០៤

៧- ទុយោ ០១ ដុំ

៨- កាំបិតតូចស្រួច ០៣​

៩- ដែកជំពុះទុង ០១

១០- ប្រាក់ចំនួន ៤,២០០,០០០៛(បួនលានម្ភៃម៉ឺនរៀល)នឹងប្រាក់ដុល្លា​៦០$ (ហុកសិបដុល្លា)

១២- លោហធាតុពណ៌ទង់ដែង(ខ្សែក) ១ខ្សែ

១៣- ជញ្ចៀន ២វង់

១៤- ការបូបខ្មៅដាក់សម្ភារៈ ១

១៥- កូនសៀវភៅ ១ក្បាល

១៦- ទូរសព្ទ ៥គ្រឿង

១៧- សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀន ១៧៧ថង់។

១៨- ម៉ូតូ ៥គ្រឿង(ខូច២គ្រឿង) និងម៉ូតូអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៤គ្រឿង សរុប៩គ្រឿង ។

១៩- ឧបករណ៍កែច្នៃសំរាប់ជក់គ្រឿងញៀនមួយចំនួន ។​

បន្ទាប់មកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំង បន្តប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបានធ្វើតេស្តរកសាធាតុញៀនលើជនសង្ស័យចំនួន​០៨នាក់​ស្រី​០១នាក់​ ដូចខាងក្រោម:

១- ឈ្មោះ ភឿង សុភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរកសិករមានទីលំនៅភូមិពូហ្យាមឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។​ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក ឆ្លាម ពណ៌ទឹកសមុទ្រ។

២- ឈ្មោះ អ៊ាន ឡើង ភេទប្រុស​អាយុ២៩ឆ្នាំមុខរបរ កសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក វេវ ពណ៌ស។

៣- ឈ្មោះ សាលី ផេង ភេទប្រុស​អាយុ៣៣ឆ្នាំមុខរបរ កសិករ ភូមិ​ស្វាយចេក សង្កាត់ សុខដុម ក្រុងសែនមនោរម្យ​ខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន (+)។

៤- ឈ្មោះ ធី ពិសី ភេទប្រុស អាយុ​១៨ឆ្នាំមុខរបរ កសិករ មានទីលំនៅ​ភូមិ​ពូឡេះឃុំដាក់ដាំស្រុកអូររាំង​ខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន​(+)។

៥- ឈ្មោះ ហ៊ីង ទិត្យ ភេទប្រុស​អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ​ភូមិ​ពូឡេះឃុំដាក់ដាំស្រុកអូររាំង​ខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន​(+)។ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកឆ្លាម ពណ៌ស។

៦- ឈ្មោះ ព្លើម ធី ភេទស្រី​អាយុ៤៨ឆ្នាំមុខរបរកសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី​លទ្ធផល​វិជ្ជមាន​(+)។

៧- ឈ្មោះ រស់ រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។

៨- ឈ្មោះ ថូ រដ្ឋាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១១ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​(+)។ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក់ឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២១។

ករណីនេះកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំងនិងកម្លាំងការិយាលយ័ជំនាញ កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕