ក្រុមគ្រូពេទ្យ ពន្យល់អំពីការធ្វើតេស្ត៍រហ័សសម្រាប់រកមេរោគកូវីតដោយមានការភ័នច្រឡំថាតេស្ត៍នេះទោះបីជាអ្នកជម្ងឺផ្តាសាយធម្មតាក៏លទ្ឋផលវិជ្ជមានដែរ

សូមបង្ហាញឡើងវិញអំពីការធ្វើតេស្ត៍រហ័សសម្រាប់រកមេរោគកូវីត ដោយសារបងប្អូនយើងមួយមិនទាន់យល់ច្បាស់អំពីរសារះសំខាន់របស់វា ដោយមានការភ័នច្រឡំថាតេស្ត៍នេះទោះបីជាអ្នកជម្ងឺផ្តាសាយធម្មតាក៏អាចមើលឃើញលទ្ឋផលវិជ្ជមានដែរ ។

ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុងហើយ ព្រោះជម្ងឺផ្តាសាយ វាបង្ករដោយវីរីសប្រភេទផ្សេងដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកជម្ងឺកូវីត 19 បង្ករដោយវីរីសកូរូណា ( coronavirus ) ។

ការស្វែងយល់អំពី Rapid Antigen test COVID-19 ( តេស្ត៍រហ័សមើលមេរោគកូវីត 19 ) ៖

១. ជាប្រភេទតេស្តមើលមេរោគកូវីត ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយះពេលតែ ១៥នាទី ( ប្រសិទ្ឋភាពតេស្ត៍នេះប្រហាក់ប្រហែល ៩៥ % ) ។

២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាររុទ្ឋច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។

៣. ប្រសិទ្ឋភាពខ្ពស់ ( sensitivity)ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។

ប្រសិទ្ឋភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន… ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។

៤. តេស្ត៍នេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។

៥. ចំណុចខ្សោយរបស់តេស្ត៍នេះគឺ ៖

– ចាប់មេរោគមិនឃើញមុនពេលអ្នកជម្ងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។

– តេស្ត៍នេះនិងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប ( low virus ) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ ( no longer threat ) ។

៦. ចំណុចខ្សោយនៃលទ្ឋផលរបស់ PCR test គឺនៅតែមើលឃើញវិជ្ជមានដដែលទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ ។

ប្រភព៖ វេជ្ជបណ្ឌិត ហៃ ឡៃសុន :ប្រធានមន្ទីរពេទ្យខេត្តកោះកុង