មុខសញ្ញាចាស់ម្នាក់ទើបចេញពីពន្ធនាគារ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

បាត់ដំបង÷ អនុវត្តតាមការចង្អលបង្ហាញរបស់ឯកឧត្តម ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បា​ល ខេត្តបាត់ដំបង ព្រមទាំងយោបល់របស់​ លោ​ក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ។

នៅថ្ងៃទី ២៤/មិថុនា/២០២១ វេលាម៉ោង១៥:៣០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរក្រុងបាត់ដំបង បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ចុះធ្វើការរស៊េីបអង្កេត​ស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ អឿត រ៉ាវីត ភេទប្រុស អាយុ ២១ឆ្នាំ​ ។

សូមជម្រាមជូនថា កាលពីថ្ងៃទី២៤-០៦-២០២១ ម៉ោង១១:៣០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលបណ្តឹងពីឈ្មោះ អឿត នឿត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ថាមានករណីអំពើលួចនៅថ្ងៃទី២៣-០៦-២០២១ វេលាម៉ោង ១៣:៣០នាទី ត្រង់ចំណុចក្រុមទី១៣ ភូមិបល្ង័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ សំភារះបាត់បងរួមមាន÷

-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1Q-9862 ចំនួន០១គ្រឿង

ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរក្រុងបាត់ដំបង បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ចុះធ្វើការរស៊េីបអង្កេត​ស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ អឿត រ៉ាវីត ភេទប្រុស អាយុ ២១ឆ្នាំ​ មានទីលំនៅភូមិបល្ង័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីអំពើលួច ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទ្រព្យសម្បិត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។ សំភារះដកហូតរួមមាន÷

-ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ចំនួន០១គ្រឿង

-ផ្លាកលេខ1Q-9862បាត់ដំបង

-កូនសោរបំពុងចំនួន០១

-កូនសោរចិញ្ចៀនចំនួន០៤

-ទុរឺវីសចំនួន០១

-តាបលូម៉ូតូចំនួន០១

-ចង្កៀងភ្លើងមុខម៉ូតូចំនួន០១

-កំបាំងច្រវ៉ាក់ចំនួនមួយគូរ

-តែមម៉ូតូចំនួនមួយគូរ

-អាវម៉ូតូចំនូនមួយគូរ

បច្ចុប្បន្នជនសង្ស័យ​ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។ បញ្ជាក់ ( ជនសង្ស័យជាមុខសញ្ញាចាស់ ធ្លាប់លួចម៉ូតូ និងទើបចេញពីពន្ធនាគារ )៕