ជនជាតិចិនម្នាក់ ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលអោយស្លាប់ នៅស្រុកមណ្ឌលសីមា

កោះកុង÷ នៅថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង០២និង២០នាទីរសៀលមានករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយម៉ូតូបុករថយន្តពីក្រោយនៅចំណុចមុខក្រុមហ៊ុនអិលវ៉ាយភីគ្រុប ភូមិចាំយាម ឃុំប៉ាក់ខ្លង បណ្តាលអោយស្លាប់០១ នាក់ ប្រុសជនជាតិ ចិន ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត (ដោយរងបួសធ្ងន់ពេកបណ្តាលអោយស្លាប់តែម្តង)។

បច្ចុប្បន្ន រថយន្តនឹងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន ៕