រថយន្តប្រលះម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សរងបួសធ្ងន់ម្នាក់

កំពង់ឆ្នាំង÷ ថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ និង២០នាទី នៅចំណុចផ្លូវបំបែកជាបី លើផ្លូវក្រាលគ្រួសក្រហម ភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមាក HYUNDAILIBERO ពណ៌ខៀវចាស់ ពាក់ ផ្លាកលេខ ពោធិ៍សាត់ 2A – 9027 អ្នកបើកបរឈ្មោះ ភោគ វីន ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិពេជ្របាន ឃុំលាជ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (ឃាត់ខ្លួន) បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូម៉ាកហុងដាគុបចង្គៀងមូល ពណ៍ ខៀវពាក់ផ្លាកលេខ ក -1940 ក ឆ1 អ្នកបើកបរឈ្មោះ កឹម ឈឹង ភេទប្រុស អាយុ ៨០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរស្របទិសគ្នា ។

ក្នុងករណីគ្រោះថ្នាក់ខាងលើបណ្ដាញអោយ របួស លោកតាអាយុ៨០ម្នាក់ ធ្ងន់ ខូចម៉ូតូមួយគ្រឿងស្រាល ខូចរថយន្តមួយគ្រឿង ស្រាល។

វត្ថុតាង និង អ្នកបើកបររថយន្តចាប់យកមកអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងតាមនីតិវិធី៕