បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីបែកកង់ឡានរេចង្កូតធ្លាក់ប្រឡាយ និងបណ្ដាលឲ្យផ្ទុះហ្គាស់

នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨ និង ៥០ នាទី យប់នៅចំណុចភូមិ ផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះឈ្មោះជា សុវណ្ណដេត ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី ឃុំ អញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានបើករថយន្តមួយគ្រឿងម៉ាក កាមារីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9148 ក្នុងទិសដៅពីលិចទៅកើត ។ លុះបើកមកដល់ចំណុចខាងលើក៏បែកកង់រេចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យផ្ទុះហ្គាស់ឆេះស្លាប់អ្នកបើកបរក្នុងរថយន្ដតែម្ដង ។

ក្នុងករណីខាងលើរថយន្តអគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ប្រើប្រាស់អស់ ទឹកមួយ រថយន្តទើបរលត់ទាំងស្រុង ៕