រថយន្តដឹកស្រាបៀក្រឡាប់ធ្លាក់ផ្លូវ ធ្វើអោយមនុស្សរបួសធ្ងន់០២នាក់ នៅស្រុកកោះកុង

ខេត្តកោះកុង÷ ថ្ងៃទី ២៧.០៦.២០២១ វេលាម៉ោង១១ និង០៥នាទីមានករណី រថយន្តក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង អ្នកបើកបរប្រើប្រាស់ល្បឿនលឿនពេលចុះចំណោតហ្រ្វាំងមិនសុីរេចង្កូតក្រឡាប់ លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ចំនុចចំណោតតាតៃស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។ រថយន្តបង្ករមួយគ្រឿង ម៉ាកពុយស៊ូពណ៌ផ្ទៃមេឃប្រភេទរថយន្តសណ្តោរ៉ឺម៉ក ក្បាលពាក់ផ្លាកលេខភ្នំពេញ៣E២៧៤៧ ពណ៌ផ្ទៃមេឃ និងរ៉ឺម៉កសណ្តោងពាក់ផ្លាក់លេខភ្នំពេញ៤A.៥០២១ ពណ៌ផ្ទៃមេឃ ធ្វើដំណើរពីភ្នំពេញទៅ ទីរួមខេត្តកោះកុង ដឹកស្រាបៀរកម្ពុជា។

អ្នកបើកបរឈ្មោះហែម រតនា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ(រងរបួសបាក់ដៃខាងឆ្វេង) អ្នករួមដំណើរឈ្មោះសួន ពិសិដ្ឋ ភេទប្រុសអាយុ២០ឆ្នាំ ភូមិព្រៃជ្រៅ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង(រងរបួសបាក់ជើងខាងឆ្វេង) អ្នកទាំងពីរត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែខេត្តកោះកុង៕