នារីក្លាហានម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយលើស្ត្រីជនជាតិវៀតណាមម្នាក់

ស្រុកលើកដែក÷ ករណីហឹង្សាដោយចេតនា កេីតហេតុថ្ងៃអាទិត្យ ០៣រោច ខែបឋមាសាឍ ឆ្នាំជូត ទោស ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​២៧ ខែ​មិថុនា ​ ឆ្នាំ​២០២១​ វេលាម៉ោង​១១:៣០នាទី នៅចំណុចៈអែបច្រាំងមាត់ទន្លេរស្តិតនៅក្នុងភូមិតាហុីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល​។ ជនរងគ្រោះឈ្មោះ​ ចាំង យ៉ាំងវេ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី មានទីលំនៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះឈាង គាង ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិតាហុីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ វត្ថុ​តាងចាប់យក៖

-ច្រវ៉ា ចំនួន០១ ប្រវែង១.៧០សង់ទីម៉ែត្រ

សភាពរឿងហេតុ÷ នៅម៉ោងប្រហែង ១១:៣០នាទីព្រឹក ឈ្មោះចាំង យ៉ាំងវេ ដែលជាជនរងគ្រោះបានជិះទូកមកបង់សំណាញ់តាមដងទន្លេរ លុះជិះទូកមកដល់ចំណុចកើតហេតុ ឈ្មោះឈាង គាង បានដេញឈ្មោះចាំង យុាំងវ៉េ មិនអោយមបង់សំណាញនៅទីនេះទហើយក៏បានជេពីគៀនច្រាងទៅដោយអះអាងថាជាកន្លែងដែលគេរកត្រីហើយ រាយសន្ទូច បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាស្រាប់តែឈ្មោះឈាង គាង បានជិះទូកទៅជិតហើយក៏ទាញច្រវ៉ាមកវាយសំពោងពីលើក្បាលជនរងគ្រោះតែត្រូវជនរងគ្រោះលើកដៃរងបណ្តាលអោយរងរបួសហើមកំភួនដៃផ្នែកខាងឆ្វេងហើមប៉ោង។

ក្រោយពីរងរបួសរួចជនរងគ្រោះបានបើកទូកចេញហើយទៅពេទ្យចាក់ថ្នាំ លុះដល់ម៉ោង១៦និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ បន្ទាប់មកកម្លាំងយើបានចុះដល់កន្លែងកើតហេតុហៅជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសួរនាំជនសង្ស័យបានសារភាពថា÷

ខ្លួនពិតជាបានយកច្រវ៉ាវាយទៅលើជនរងគ្រោះពិតប្រាកដមែន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យមកកាន់ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធីច្បាប់៕