យ៉ាងហោចណាស់មនុស្ស ០៤នាក់ បានស្លាប់និងរងរបួសម្នាក់ ក្នុងហេតុការណ៍អគ្គីភ័យនៅខណ្ឌដូនពេញ

ពត៌មាន​បឋម៖​ នៅវេលាម៉ោង ០៤:៣០​ នាទីទៀបភ្លឺ ថៃ្ងចន្ទ ៥រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។​ ឈ្មោះហុង ពេជ្រហោះ ភេទប្រុស អាយុ​ ៧១​ឆាំ្ន​ មុខរបរជរានៅផ្ទះ​ ។

មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។

​ប្រភេទសំណង់ថ្មបេតុង ទំហំ ០៩ម៉ែត្រx ៣០ម៉ែត្រ ចំនួន ០៣​ជាន់​ ។ ខូចខាតសំភារះ :​

-​ ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ ០៩​ ម៉ែត្រx ៣០​ ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជាៈ

-​ ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ ២BB-៨២៣៣ ចំនួន​ ០១​ គ្រឿង

-​ ឆេះរថយន្តLuxus ៣៣០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ​ ២AL-១១៥៨ ចំនួន​ ០១​ គ្រឿង

-​ ឆេះម៉ូតូសរុបចំនួន ០៧​ គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

​ស្លាប់​មនុស្ស​ : ស្លាប់មនុស្សប្រុសចំនួន ០៤​ នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ) ។

របួស​មនុស្ស​: របួសស្រាលមនុស្សប្រុសចំនួន ០១​ នាក់ មានឈ្មោះដូចខាងក្រោមៈ

– ឈ្មោះ ម៉ូច សីហា ភេទ​ ប្រុស អាយុ ២៤​ ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។

​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ៣៨​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៣៨​ ឡាន ស្មេីនឹង ១៥២​ ម៉ែត្រគូប ។​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ ឡានសើ្មនឹង​ ១២ ម៉ែត្រគូប។​ ពន្លត់ចប់​នៅម៉ោង​ ០៦:០០ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល​ ៕