នគរបាលស្រុកសំពៅលូនអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់​ដំបង

ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៥ និង ៣០នាទី នៅចំណុច ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់លោកវរ​សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការ​ងារ​ព្រហ្មទ័ណ្ឌ លោកវេសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ១៩ អ.យ.ក/០២១ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ចេញដោយឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសា​លា​ដំបូងខេត្តបាត់ដំង ដោយបញ្ជាឱ្យឈ្មោះ ឆិល ណែត ហៅ ប៉ិ ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំ​នៅបច្ចុប្បន្ន ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងពាក់ពន្ធ័ករណីលួច(កាត់យកដើមឈើ) កាលពីថ្ងៃទី ២៣ ខែមេ​សា ឆ្នាំ២០២១ នៅចំណុចចំការភូមិឈើទាលឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

នៅពេលអនុវត្តសម្រេចសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូន ជនសង្ស័យរូបនេះមកការិ​យាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំ​បង ដើម្បីអនុវត្តនិតិវិធីបន្ត៕