ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

កណ្តាល៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣០នាទី នៅចំនុចទំនប់តាកុលភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឃួន ចន្តា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល(ស្នាមរបួសខ្នងខាងក្រោយ)។

ជនសង្ស័យ ឈ្មោះ ស៊ុំ ផានិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យគ្មានសារធាតុញៀននៅក្នុងទឹកនោម(-)។ វត្ថុតាងចាប់យក៖ -កាំបិតផ្គាក់ផ្លែដែកដងធ្វើពីឬស្សីចំនួន០១ ប្រវែង ៨៣ សង់ទីម៉ែត្រ។

សភាពរឿងហេតុ÷ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាក Air BLADE ពណ៍ខ្មៅ ចេញពីផ្ទះតែម្នាក់ឯង ដើម្បីយកទឹកសុទ្ធឲ្យពូឈ្មោះ ពូន ស៊ីណាន និង ពូ ឈ្មោះ សាន ចាន់ណា ដែលកំពង់រៀបចំបូមទឹកនៅទំនប់តាកុល លុះពេលជនរងគ្រោះជិះម៉ូតូដល់កន្លែងកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូ ហើយចាក់កែបម៉ូតូ ដើម្បីយកទឹកសុទ្ធឲ្យពូ ខណះពេលនោះស្រាប់ជនសង្ស័យបានយកកាំបិតផ្គាក់ពីក្នុងរោងរបស់បងប្រុសបង្កើតឈ្មោះ ស៊ុំ សុភ័ក្រ កាប់ទៅលើជនរងគ្រោះ ពីក្រោយចំនួន ០១កាំបិតផ្គាក់បណ្តាលអោយត្រូវខ្នងផ្នែកខាងស្តាំរងរបួសហូរឈាម បន្ទាប់មកជនរងគ្រោះ បានមកប្តឹងនគរបាលប៉ុស្តិ៍កំពង់អុសភ្កាមនោះកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕