បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរួមភេទជាមួយអនីតិជនអាយុក្រោមអាយុ ១៥ឆ្នាំ

កណ្តាល÷ ករណីរួមភេទជាមួយអនីតិជន អាយុក្រោមអាយុ១៥ឆ្នាំ កើតហេតុយប់ថ្ងៃទីពុំចាំខែមិថុនាឆ្នាំ២០២១និងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២២:០០នាទី នៅចំនុចភូមិ ត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ( វ ធ ក ញ ) ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យ(ឃាត់ខ្លួន)៖ឈ្មោះ សៅ សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទឹកសុទ្ធមានទីលំនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យមានសារធាតុញៀននៅក្នុងទឹកនោម។

សភាពរឿងហេតុ÷ នៅថ្ងៃពុំចាំអំឡុងខែឧសភា ឆ្នាំ ២០២១ ជនសង្ស័យឈ្មោះ សៅ សម្បត្តិ និង ជនរងគ្រោះឈ្មោះ ( វ ធ ក ញ )បានមានទំនាក់ទំនងស្នេហាគ្នាតាមទូរសព្ទ័ បានរយះពេលជាង១ខែ រហូតមកដល់ថ្ងៃទីពុំចាំ ក្នុងខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ១៥ នាទី ជនសង្ស័យ បានតេទូរសព្ទ័ហៅជនរងគ្រោះ អោយមកជួប ហើយបណ្តើរគ្នាទៅចំនុចដើមធ្លកវាលស្រែខាងក្រោយភូមិចម្ងាយប្រហែល៤០០ម៉ែត្រ ខណះនោះជនសង្ស័យបានចាប់ជនរងគ្រោះផ្តួលទៅនិងដីហើយធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រួចហើយជនរងគ្រោះបានស្លៀកខោវិញ ស្របពេលនោះ ជនសង្ស័យ បាននិយាយអោយជនរងគ្រោះថា៖ បើហ៊ានប្រាប់អ្នកណាអញនិងសម្លាប់ចោល រួចបាននាំគ្នាត្រលប់មកផ្ទះរៀងៗខ្លួន។

រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ០០នាទី ជនសង្ស័យឈ្មោះ សៅ សម្បត្តិ បានតេទូរសព្ទ័ ហៅជនរងគ្រោះ អោយមកជួបម្តងទៀតហើយបណ្តើរគ្នាទៅកន្លែងដដែល ពេលទៅដល់ជនសង្ស័យ បានចាប់អោបថើបជនរងគ្រោះ ខណះនោះម្តាយជនរងគ្រោះ បានដើររកឃើញក៏នាំកូនស្រីត្រលប់មកផ្ទះវិញមក។

លុះព្រឹកឡើងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី ម្តាយរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ធំ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍សហការណ៏ជាមួយកម្លាំងផ្នែកជំនាញស្រាវជ្រាវនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា៖ រូបខ្លួន និង ជនរងគ្រោះបានស្រលាញ់គ្នាជាង០២ខែមកហើយ នៅក្នុងខែមិថុនា ឆ្នាំ២០២១ រូបខ្លួន និង ជនរងគ្រោះ បានព្រមព្រៀងរួមភេទជាមួយគ្នាបានចំនួន ០១លើក នៅចំនុចក្រោមដើមធ្លក វាលស្រែខាងក្រោយភូមិ។ បច្ចប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕