បុរស០២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីសកម្មភាពសេពសន្ថវ:លើកុមារី អាយុ១៩ ខែម្នាក់

កាលពីថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ៦និង០៥នាទីល្ងាច ចំណុចគុម្ពឫស្សីក្រោយផ្ទះឈ្មោះ ឯក យុន ស្ថិតក្នុងភូមិ ព្រែកឆ្ដោរ ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីរំលោភសេពសន្ថវ:លើកុមារី អាយុ ១៩ ខែម្នាក់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ជនសង្ស័យមានគ្នាចំនួន០២នាក់÷

១.ឈ្មោះ ម៉ុក វ៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកពរកុមារីរងគ្រោះទៅទិញនំ ។

២.ឈ្មោះ សូត្រ សំណាង ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ។

ជនសង្ស័យ ទាំង២នាក់នេះរស់នៅភូមិ ឃុំ ជាមួយគ្នា នៅភូមិ ព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី៕