ម៉ូតូមួយគ្រឿងបានប្រលះរទេះក្របីពីក្រោយ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

នៅថ្ងៃអង្គារ ទី២៩ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១៩និង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុច ភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង មានឈ្មោះ ខុម សារ៉ា ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិ. ឃុំខាងលើ បាន ជិះម៉ូតូ០១គ្រឿងម៉ាកវេវ(wave)ពណ៍ខ្មៅ គ្នានផ្លាកលេខ បើកបរពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចមុខផ្ទះ ណុំ ឃីម បានបុកចំរទេះ បរដោយក្របី របស់ឈ្មោះ សង់ ធន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក្នុងដំណើរស្របទិសគ្នា ចំពីក្រោយ ប៉ះចំប្រែករទេះខាងឆ្វេងបណ្ដាលអោយធ្លាយចំភ្លៅខាងឆ្វេងរងរបួសធ្ងន់ បន្ទាប់មកក្រុមគ្រួសារ ក៏បានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យខេត្ដ៕