សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​យក​ឈើ​ដែល​ចាប់​ធ្វើ​ជា​ក្តា​រម្ឈូស​សម្រាប់​អ្នក​ស្លា​ប់​ដោយសារ​ជំងឺ​កូ​វី​ដ-​១៩

ក្នុងសារពិសេសសម្តេច​តេជោនៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ដោយ​សម្តេច បាន​បញ្ជា​ឲ្យ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ យកឈើដែលបង្ក្រាប និងរឹបអូសបាន ទៅធ្វើជាក្ដារម្ឈូសសម្រាប់អ្នកស្លាប់ដោយសារកូវីដ-១៩ ដោយ​កុំ​ឲ្យ​អ្នក​ស្លា​ប់​អត់​មាន​ក្តា​រម្ឈូស​នោះ​ទេ ។ នេះ គឺជាការបង្ហាញដល់ការគោរពសពដែលបានទទួលមរណភាពដោយសារតែកូវីដ ។

សម្តេច​ក៏​បាន​បញ្ជា​ឲ្យ​ស្វែងរក​ស្រាវជ្រាវ​ចាប់​ឈើ​ខុសច្បាប់​មក​ធ្វើ​ក្តា​រម្ឈូស​ផង​ដែរ ។ ជាង​នេះ​ត្រូវ​បញ្ជា​ទិញ​ក្កា​រម្ឈូស​សម្រាប់​ត្រៀម​នៅ​តាម​មន្ទី​ពេទ្យ​ផង​ដែរ ។ សម្តេចបានបញ្ជាក់ថា សាកសពអ្នកជំងឺកូវីដ-១៩ ដែលត្រូវយកទៅកប់ ឬដុតនោះ មិនត្រូវរៀបចំត្រឹមតែរុំខ្ចប់ដូចមុននោះទេ ពោលគឺត្រូវរៀបចំតាមក្បួនប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវដែលបញ្ជាក់ពីការគោរពដល់ពួក គ។ ក្នុងនោះផងដែរដីចំនួន១០ ហិកតា នៅកំពង់ស្ពឺ ក៏នឹងត្រូវផ្តល់ជូនបងប្អូនខ្មែរឥស្លាម សម្រាប់កប់សព អ្នកកើតកូវីដ-១៩ ដែលកាន់សាសនាឥស្លាមផងដែរ ។ ក្នុងនោះ សម្ដេច ហ៊ុន សែន ក៏បញ្ជាឱ្យទិញក្ដារម្ឈូសដែលមានរួចស្រេច ៨០ភាគរយ សម្រាប់ដាក់សពអ្នកកើតកូវីដ ។លើស​ពី​នេះ​ត្រូវ​រក​កន្លែង​សម្រាប់​កប់​សាកសព​ចំពោះ​បងប្អូន​សាសនា​មួយ​ចំនួន និង​បើ​អាច​ទិញ​ធាតុ​សម្រាប់​ដាក់​ឆ្អឹង​ផង​ដែរ ។ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ និង​ស្នើ សូមកុំ​យក​លេស​ថា យក​ឈើ​មក​ធ្វើ​ក្តា​រម្ឈូស​ហើយ​នាំ​គ្នា​កាប់​ឈើ និង​វាត​យក​ដី​ដែល​ជា​របស់​រដ្ឋ​ឲ្យ​សោះ ៕