ម៉ូតូមួយគ្រឿងប្រលះកង់មួយទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់

នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី នៅលើផ្លូវជាតិលេខ៥៣ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤.៣៥ ស្ថិតក្នុង ភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស។ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដា 125CC ពណ៌ខ្មៅ ពាក់ស្លាកកលេខកំពង់ឆ្នាំង 1K 2582 បើកបរដោយឈ្មោះ ពេជ្រ ប៊ុនឈូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ក្នុងតំណើរស្របទិសគ្នាពីកើតឆ្ពោះទៅទិសខាងលិចលុះបើកបរដល់ចំណុចខាងលើក៍បុកអ្នកជិះកង់ឈ្មោះ ជៃ សុខា (ហៅផាន់) ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិក្រោយវត្ត ឃុំខ្លុងពពក បណ្តាលស្លាប់នៅកន្លែងកើតហេតុ និងឃាត់ខ្លួនអ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។ ក្រោយពីធ្វើការវាស់វែង វត្ថុតាង និងជនបង្កបានយកមកអធិការដ្ឋាននគរបាលស្រុកទឹកផុសដើម្បីបន្តនិតិវិធី ៕