អគ្គិភ័យឆាបឆេះអគារ មួយកន្លែង នៅក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន

(ភ្នំពេញ​)៖​ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៨និង៤៥នាទីព្រឹក​ ថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៥០១-៥០២​ តាមបណ្ដោយផ្លូវលេខ២១៧​ ក្រុមទី៦៣​ ភូមិ៧​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញសម្ភារៈមួយចំនួន

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ធនាគារនេះមានម្ចាស់ឈ្មោះ ហួ​ សុភា ភេទប្រុស អាយុ​ ៣៣ឆ្នាំ​ ជាអ្នកគ្រប់គ្រងសាខា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ថ្មបេតុង​ ដែលមានទំហំ​ ១២ម៉ែត្រ គុណ​ ២០ម៉ែត្រ​ ឆេះសម្ភារៈកុំព្យូទ័រ ២០គ្រឿង តុទូ និងឯកសារមួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៨ឡាន ស្មើ ៤២ម៉ែត្រគូប, រថយន្ត OCIC ទីក្រុងកោះពេជ្រ ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ២០ម៉ែត្រ, រថយន្តទីក្រុង អូឡាំព្យា ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ២០ម៉ែត្រគូប, រថយន្ត OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង០០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១៕