ម៉ូតូពីរគ្រឿងប្រលះគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសស្រាល ០២នាក់

ថ្ងៃសៅរ៍ ទី៣ ខែកក្តដា ឆ្នាំ ២០២១ វេលាម៉ោង១៤និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតទ្បើងលើផ្លូវក្រាលកៅស៊ូលេខ50C1 រវៀងម៉ូតូនិងម៉ូតូ ករណីនេះបណ្តាលមកពីម៉ូតូម៉ាកហុងដា C125 ពាក់ស្លាកលេខកោះកុង1A:4416 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៣ បើកបរដោយ ឈ្មោះញឹម យឿន ភេទ ប្រុសអាយុ ៤៥ឆ្នាំ រស់នៅ ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង បើកបរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនយ៉ាងលឿនពេលបើកមកដល់ចំណុចមុខផ្ទះ ឈ្មោះឆើត មុំ ក្នុងភូមិកង្កែប ឃុំច្រណូក បានរេចង្កូតជ្រុលទៅបុកម៉ូតូ ០១ គ្រឿងម៉ាក វ៉េវ បើកបរដោយ ឈ្មោះពេញ សុខ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រួមទាំងអ្នករួមដំណើរ ០២នាក់ ១/ខេង លីន ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ២/ ឈ្មោះស្រី ជា ភេទស្រី អាយុ៩៤ឆ្នាំ រស់នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ក្នុងដំណើរច្រាសទិសគ្នា បណ្ដាញអោយរងរបួស ស្រាលចំនួន០៣នាក់ និងស្លាប់ម្នាក់ឈ្មោះ ញឹម តឿន (ប្រុស)នៅកន្លែងកើតហេតុ។

ក្រោយពីធ្វើការវាស់វែងរួចម៉ូតូទាំង ០២គ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីកសាង សំណុំរឿងតាមនិតិវិធី៕