បង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណេតចំនួន០៧ទីតាំង ដែលលបលួចបើកល្មើសវិធានការរដ្ឋបាល

នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០៧ទីតាំង ដែលលបលួចបើកល្មើស និងការណែនាំ របស់ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការរួមគ្នារបង្ការនិងប្រយុទ្ធប្រឆាំង និង ជម្ងឺ Covid-19 ក្នុងប្រទេសកម្ពុជា ជាលទ្ធផលបង្ក្រាបទីតាំងល្មើសបានចំនួន០៧ទីតាំង រួមមាន :

១-ផ្ទះលេខ១៣៥E០ ផ្លូវលេខ១១០ ក្រុម៣៨ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
២-ផ្ទះលេខ៤១CE១ ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៣-តូបលេខ៧ ផ្លូវលេខ១៥៤កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៤- ផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៥- ផ្ទះលេខ៤៩ ផ្លូវលេខ៥១ ភូមិ៣ សង្កាត់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
៦-ផ្ទះលេខ១៥៦ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
៧-ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រុមការងារបានសម្រេចបិទអាជីវកម្មទីតាំងខាងលើជាបណ្តោះអាសន្ន ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕