ស្រវឹងស្រាបើកម៉ូតូបុក អ្នកដើររងរបួសធ្ងន់ស្រាល០២នាក់នៅស្រុកគីរីសាគរ

ខេត្តកោះកុង÷ នៅថ្ងៃទី៣ខែ៧ឆ្នាំ២០២១វេលាម៉ោង២០និង៥នាទីមានករណីគ្រោះចរាចរណ៍ផ្លូវគោកបង្កឡើងដោយម៉ូតូនឹងអ្នកថ្មើរជើងបណ្តាលអោយរបួសធ្ងន់ស្រាលចំនួន02នាក់ប្រុសនៅត្រង់ចំនុចខាងលិចផ្លូវបំបែកចូលការិយាល័យសុរិយោដីតាមបណ្តោយវិថីសាយភូថង ស្ថិតក្នុងភូមិកៀនក្រឡាញ់ឃុំភ្ញីមាសស្រុកគិរីសាគរខេត្តកោះកុង។

ជនបង្កឈ្មោះ អាន ផុននី ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងមុខរបរមិនពិតប្រាកដ បើកបរម៉ូតូម៉ាកវេ៉វពណ៍ខ្មៅគ្មានស្លាកលេខគ្មានភ្លើងបំភ្លឺផ្លូវ បើកបរពីលិចទៅកើតក្នុងស្ថានភាពស្រវឹងដល់កន្លែងកើតហេតុបានបុកអ្នកថ្មើជើងឆ្លងផ្លូវពីជើងទៅត្បូង របួសក្បាលផ្នែកក្រោយខាងឆ្វេង។

-ជនរងគ្រោះឈ្មោះទិន ពៅ ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករមានទីលំនៅភូមិព្រិច ឃុំបឹងនិមល ស្រុកឈូកខេត្តកំពតរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ ជនរងគ្រោះត្រូវបានបងប្អូនយកទៅព្យាបាលនៅពេទ្យខេត្តកំពតដឹកតាមរថយន្តឈ្នួល។

បច្ចប្បន្ន ម៉ូតូសមត្ថកិច្ចយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលរងចាំធ្វើការដោះស្រាយ៕