រោងស្តុកទុកសម្ភារៈពិធីអាពាហ៍ពិពាហ៍មួយកន្លែងនៅខណ្ឌឫស្សីកែវ រងការខូចខាតស្ទើរទាំងស្រុង ក្នុងហេតុការណ៍អគ្គីភ័យឆេះឆាប

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថៃ្ងអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ឈ្មោះ អ៊ុន សុខឈាន់ ភេទ ប្រុសអាយុ ៣២ ឆាំ្ន មុខរបរម្ចាស់ឃ្លាំងសម្ភារពិធីមង្គលការ ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់រោងដែកប្រក់ស័ង្កសី ទំហំ ១៦x២៣ ម៉ែត្រ ។ ខូចខាតសំភារះ ÷

– ឆេះរោងស្តុកសម្ភារពិធីអាពាហ៍ពិពាហ៍ ទំហំ ១៦ម៉ែត្រx ២៣ម៉ែត្រ ចំនួន ០១ រោង អស់ទាំងស្រុង

– ឆេះរាលដល់រោងស្តុកទុកដែកជន្ទារ ទំហំ ១២ម៉ែត្រx ២៣ម៉ែត្រ ចំនួន ០១ រោង (ឆេះអស់ ៥០ ភាគរយ) និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល ១០ ភាគរយ ។

– រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៨ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ រថយន្ត ស្មេីនឹង ១៤៤ ម៉ែត្រគូប ។

– រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

– រថយន្តក្រសួងមហាផ្ទៃចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៤ ម៉ែត្រគូប ។

-រថយន្តសាលាខណ្ឌឫស្សីកែវចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដសើ្មនឹង ០៤ ម៉ែត្រគូប ។

– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៦ ម៉ែត្រគូប ។

– រថយន្តក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៉ីច ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៤ ម៉ែត្រគូប ។ ពន្លត់ចប់នៅម៉ោង ១២ៈ៥៥ នាទីថ្ងៃត្រង់ នាថ្ងៃ.ខែ.ឆ្នាំដដែល ឆ្នាំដដែល​ ៕