ក្រសួងអប់រំ និង NOCC ទទួលស្គាល់គណៈកម្មាធិ​ការ​ប្រ​តិ​បត្តិ​ថ្មី នៃ​ស​ហ​ព័ន្ធ​កី​ឡា​វ៉ូវី​ណាម​កម្ពុជា

CAMSOC-ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និង​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​(NOCC) បាន​ប្រ​កាស​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​គណៈ​កម្មា​ធិ​ការ​ប្រ​តិ​បត្តិ​សហ​ព័ន្ធ​កី​ឡា​វ៉ូវី​ណាម​កម្ពុជា បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន ក្នុង​អាណត្តិ​ទី៤ ឆ្នាំ​២០២១-២០២៥ ។ ការទ​ទួល​ស្គាល់​នេះ បន្ទាប់​ពី​សហព័ន្ធ​បាន​រៀប​ចំ​មហា​សន្និ​បាត​បញ្ចប់​អាណត្តិ​ទី៣ បន្ដ​អាណត្តិ​ទី៤ កាល​ពីពេល​ថ្មីៗ​កន្លងទៅ។

ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលស្គាល់ក្នុងអាណត្តិថ្មី គឺមាន១៩រូប ដោយ​មាន​ឯកឧត្តម អ៊ូ រតនា ជាប្រធានសហព័ន្ធ និងអនុប្រធាន ៧រូប, ឯកឧត្តម យ៉ាំ ថៃសាន ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ៣រូប, លោកស្រី ញឹម ម៉ី ជាអគ្គហិរញ្ញិក និងអគ្គហិរញ្ញិករង ១រូប រួមទាំងសមាជិកចំនួន ៥រូបផ្សេងទៀត៕