អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស នាំយកអំណោយជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងនៅឃុំក្បាលទឹក 

ស្រុកទឹកផុស៖ នាព្រឹកថ្ងៃ ពុធ ១៣ រោច ខែ បឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ដឹកដោយ លោក សូត្រ សង់ ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាស្រុក បាននាំយកអំណោយ ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង(កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧.៣០នាទី ម្ចាស់ផ្ទះមានឈ្មោះ ប៉ែន សារឿន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុំ សៀប អាយុ ៥៣ឆ្នាំ សមាជិកក្នុងបន្ទុក ១០ នាក់ នៅចំណុចអូអាសី ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អំណោយមនុស្សធម៌រួមមាន: អង្ករ២៥ គីឡូក្រាម, ត្រីខ១យួរ, មី១កេះ, ចានបាយ សម្លរ ៥ ស្លាបព្រា២ ឆ្នាំង បាយ សម្លរ ២ , ឃីត១កញ្ចប់(មុង១ ភួយ១ សារ៉ុង១ ក្រមា១), កន្ទេល១, សម្ភារៈផ្ទះបាយមួយចំនួនទៀត និងថវិកា ១០ម៉ឺនរៀល ព្រមទាំងមានការចូលរួមពី រដ្ឋបាលស្រុក មាន អង្ករ ៣០គីឡូក្រាម និងអធិការនគរបាលស្រុក អង្ករចំនួន ៥០គីឡូក្រាម ៕