អាជ្ញាធរខណ្ឌមានជ័យចុះផ្អាកទីតាំងហាងគោដុត រិទ្ធ វិទូ ដោយមានបើកទទួលភ្ញៀវផឹក ស៊ី ក្នុងបន្ទប់ មិនគោរពតាមការណែនាំរបស់រដ្ឋបាលខណ្ឌ

មន្ត្រីខណ្ឌមានជ័យ បានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះធ្វើការផ្អាកជាបណ្តោះអាសន្នហាងយីហោ គោដុត រិទ្ធ វិទូ មួយកន្លែងដែលមានទីតាំងនៅតាមបណ្តោយបេតុង ចូលទៅទីលានចាក់សំរាមចាស់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីមិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនចុះបង្ក្រាបទីតាំងខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា ទីតាំងនោះមានការបើកទទួលភ្ញៀវ និងមានទាំងបើកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលើ ឃើញថា មានបើកបន្ទប់ខារ៉ាអូខេពិតប្រកដមែន តែគ្រាន់តែបើកបន្ទប់ទទួលភ្ញៀវផឹកខាងក្នុងនោះទេដោយមិនមានច្រៀងទេ។

បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យាផ្អាកជាបណ្តោះអាសន្ននិងមិនមានឃាត់ខ្លួនមនុស្សនោះទេ៕